![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh62dzRLMnboNSL2XgykBU8pumUzn4uhqOxOd1K30-X-t63TwB1j60qHuxp6cX67aCM06T9JY_En2azWw_mONV-yqRJV4TSBnXpTAUXtQTCH1Mv9taMbZQV9amul9qJcmwsUJJw59PV11WfUTf_Aa5cXfAmrP_6wnUI_daT6vYit7BzDk-rBR4Kh3Ty/w640-h360/gabriel-jesus-cropped_9y8l7w5gyofg1cb7pyhz7nrpj.jpg)
ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទៅកាន់សារព័ត៌មាន ESPN Brazil នៅក្នុងថ្ងៃនេះទាក់ទិននឹងរឿងដែលគេមិនមានឈ្មោះចូលរួមលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតមិត្តភាពនៅក្នុងខែនេះដោយថាខ្លួននឹងខិតខំបន្ថែមដើម្បីទទួលបានឱកាសទៅលេងឲ្យក្រុមនេះ។
Gabriel បាននិយាយថា៖ ខ្ញុំគោរពនូវការសម្រេចចិត្តទាំងស្រុងទៅលើគ្រូបង្វឹក លោក Tite និងបុគ្គលិកដឹកនាំក្រុមទាំងអស់។ ដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំជាកីឡាករប្រេស៊ីល ខ្ញុំនឹងនៅតែត្រៀមសម្រាប់ក្រុមជម្រើសជាតិជានិច្ច។ ខ្ញុំក៏គោរពនូវកីឡាករប្រេស៊ីលផ្សេងៗទៀត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ផងដែរ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដើម្បីមានឱកាសអាចចូលរួមជួយក្រុមជម្រើសជាតិនេះ ។
កីឡាករប្រេស៊ីលរូបនេះទើបផ្លាស់ទៅកាន់ Arsenal ក្នុងរដូវកាលនេះ ដោយទោះជាគេចូលលេងបាន៨ប្រកួត និងស៊ុតចូលបាន៤គ្រាប់ទៅឲ្យក្លឹបហើយក្ដី ក៏ប៉ុន្តែនៅតែមិនបានជាប់ទៅលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងខែនេះ។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ